A mother breastfeeding a child..

|ដោយ:

អត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះ!

ការ​បំបៅ​ដោះ​កូន​មាន​អត្ថប្រយោជន៍​សុខភាព សម្រាប់ទារក និង មាតា ជាច្រើន ដែលស្ត្រីភាគច្រើនមើលរំលង ។

អត្ថប្រយោជន៍សុខភាពសម្រាប់ទារកមាន៖

  1. កូឡូស្រូម (colostrum)៖ គឺជាទឹកដោះដំបូងដែលរាងកាយ ស្រ្តី បានបង្កើត ក្នុងរយះពេល ពីរ បី ថ្ងៃ ដំបូង បន្ទាប់ពីសំរាល ដែលមានពណ៌ លឿង ហើយ ខាប់ ។ កូឡូស្រ្តូមនេះ មានសារះសំខាន់ណាស់បងប្អូន កុំច្របាច់ចោលអោយសោះ គីប្រៀបដូចជា វាក់សាំង ដែលរាងកាយរបស់ មាតា បាន បង្កើតឡើងដើម្បើការពារទារកពីជំងឺផ្សេងក្នុងរយះពេល បី ខែដំបូង ។
  2. មានសារធាតុចិញ្ចឹមយ៉ាងពេញលេញ ៖ យោងតាមការស្រាវជ្រាវបង្ហាញថាទឹកដោះម្តាយ មានវីតាមីន សារធាតុរ៉ែ និង សារធាតុចិញ្ចឹម ជាច្រើន ផ្សេងៗទៀត ដែលទឹកដោះគោមិនមាន ។ សារធាតុទាំងនោះ មានសារសំខាន់ណាស់ ក្នុងការ អភិវឌ្ឍ ខួរក្បាល របស់ទារក ។
  3. ការពារកូនរបស់អ្នកពីជំងឺផ្សេងៗ ៖ គេសង្កេតឃើញទារកដែលបៅទឹកដោះម្ដាយមិនសូវកើតនៅជំងឺមួយចំនួនដូចជាជំងឺរាកឬក៏ក្អួតនោះឡើយ ។
  4.  កាត់​បន្ថយ​ហានិភ័យនៃ  ជំងឺនៅពេលដែល កូនអ្នកពេញវ័យ៖ ការ​បំបៅ​ដោះ​កូន​អាច​កាត់​បន្ថយ​ហានិភ័យនៃ  ជំងឺសរសៃឈាម ជំងឺបេះដូង ជំងឺ obesities (ហៅថា ជំងឺធាត់) នៅពេលដែល កូនអ្នកពេញវ័យ ។ 
  5. បង្កើននូវភាពស្និតស្នាល ៖ លើសពីនេះទៅទៀត ការបំបៅកូនដោយទឹកដោះម្តាយអាចបង្កើន នូវភាពស្និតស្នាល  ដ៏រឹងមាំ រវាង ម្តាយ និង កូនរបស់អ្នក។

អត្ថប្រយោជន៍សុខភាពសម្រាប់មាតាមាន៖

មិនត្រឹមតែ ទារកទេដែលដែលទទួល បាននូវអត្ថប្រយោជន៍ សុខភាពនោះ លើសពីនេះទៅទៀត ការបំបៅកូនដោយទឹកដោះម្តាយ និង ពេលដែលរាងកាយ របស់ស្រ្តី ផលិតទឹកដោះ ក៏ មានអត្ថប្រយោជន៍សុខភាពសម្រាប់មាតា ជាច្រើនទៀតដែរ ដូចជា៖ 

  1. ធ្វើអោយស្បូនរបស់ ស្រ្តី ឆាប់រួម មកធម្មតាវិញបានលឿន៖ បន្ទាប់ពីសម្រាលកូន ស្បូនរបស់ស្រ្តីយើងនឹងរួមតូចជាងមុនបន្តិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃ ។ ប៉ុន្តែ គេបានសង្កេតឃើញស្ត្រីដែលបំបៅកូនដោយទឹកដោះ ស្បូនរបស់គាត់ រួម ឆាប់រហ័ស ជាង ស្ត្រីដែលបំបៅកូនដោយទឺកដោះគោ ។
  2. កាត់បន្ថយភាពតានតឹង( stress) ៖ នៅពេលដែលម្តាយបំបៅកូនដោយទឹកដោះ រាងកាយនឹងបញ្ចេញអរម៉ូនម្យ៉ាងហៅថា “អុកស៊ីតូស៊ីន” ដែលជួយឱ្យម្តាយមានអារម្មណ៍ស្ងប់ មិនសូវ មួម៉ៅ ច្រើន ។ អុកស៊ីតូស៊ីនត្រូវបានបង្ហាញថាជួយបង្កើន  ឡើងនូវសុខុមាលភាពទូទៅ ធ្វើឱ្យស្ត្រី មានទំនុកចិត្ត មានការយល់ចិត្ត និង មាន ចិត្តសប្បុរស ។
  3. កាត់បន្ថយ នូវហានិភ័យនៃជំងឺមួយចំនួន ដូចជា ៖  ជំងឺមហារីកសុដន់ មហារីកអូវែ ជំងីពុកឆ្អឹង (ឆ្អឹងខ្សោយ) ជំងឺទឹកនោមផ្អែម និង ជំងឺសរសៃឈាមបេះដូង ជាដើម ។

ទឹកដោះម្តាយមានអត្ថប្រយោជន៍សុខភាព ជាច្រើនសម្រាប់ទារក និង ម្តាយ ហើយមិនបាច់ចំណាយថវិការ ដើម្បីទិញ ឡើយ ។ ចេញពេលណា ក៏បាន មិនពិបាកលាយ រឺ ឆុងឡើយ ។ 

ដូច្នេះខ្ញុំសង្ឃឹម ថា បងប្នូន ស្រ្តីយើង គ្រប់ៗគ្នា ក្រោយពីបានទទួល ពត៌មានសុខភាព នេះហើយ សូម គិតពី សុខភាព របស់បុត្រា បុត្រី របស់ខ្លួនជាចំបង ហើយ ជ្រើសរើសយកការបំបៅកូនដោយទឹកដោះម្តាយ ។

ជាចុងក្រោយនេះខ្ញុំសូមជូនពរឱ្យ  បងប្អូនទាំងអស់គ្នា មានសុខភាពល្អ ។

សូមបងប្អូនកុំភ្លេចចែករំលែកអត្ថបទនេះតាម:

សូមអរគុណ និង ជំរាបលា ។

ការបដិសេធ៖ ព័ត៌មាននៅលើគេហទំព័រនេះមិនត្រូវបានវាយតម្លៃដោយមន្ទីរសុខាភិបាល រដ្ឋបាលចំណីអាហារ និងឱសថទេ។ ហើយព័ត៌មាននេះមិនមានគោលបំណងធ្វើរោគវិនិច្ឆ័យ ព្យាបាល ការពារ ជំងឺណាមួយឡើយ។ យើងមិនទទួលខុសត្រូវចំពោះការខូចខាតទាំងអស់ដែលបង្កឡើងដោយការប្រើប្រាស់សេវាកម្មរបស់យើង។ តាមរយៈការចូលប្រើប្រាស់គេហទំព័រនេះ អ្នកយល់ព្រមគោរពតាមលក្ខខណ្ឌនៃសេវាកម្ម។

អាថ៌កំបាំងដែលអ្នកត្រូវការដើម្បីរក្សាសុខភាពតាមបែបធម្មជាតិ !

អាហារូបត្ថម្ភ

ញ៉ាំតែពាក់កណ្តាល


លំហាត់ប្រាណ

ញ៉ាំតែពាក់កណ្តាល


គេង

ញ៉ាំតែពាក់កណ្តាល


ផ្នត់គំនិត

ញ៉ាំតែពាក់កណ្តាល


បរិស្ថាន

ញ៉ាំតែពាក់កណ្តាល