តើបងប្អូន ដឺងទេថា ព្រៃឈើ មិនត្រឺមតែជាម៉ាស៊ីនស្រូបយកឧស្ម័នជាតិពុល កាបូនិច ពី បរិស្ថាន
បង្កើតខ្យល់ អុកស៊ីហ្ស៊ែនបរិសុទ្ធ អោយយើងដកដង្ហើម ប៉ុណ្ណុះទេ
លើសពីនេះទៀតព្រៃឈើ ថែមទាំង ជួយបង្កើននូវ អង់ទីកររបស់យើង ប្រឆាំងនិង កោសិការមហារីកទៀតផង។
យោងតាមការ សិក្សា ស្រាវជ្រាវរបស់ ជនជាតិជប៉ុនលោក Qing Li បានបង្ហាញថាការដើរហាត់ប្រាណក្នុងព្រៃ ឫ គេហៅថា forest bathing ជួយអោយរាងកាយរបស់យើងរឹងមាំ។
ព្រោះថា ព្រៃឈើ បង្កើតនូវសារធាតុម្យ៉ាង ហៅថា Phytoncydes ហើយ ជាតិ phytoncydes ដែលដើមឈើបានបង្កើតនេះ គឹដើម្បីការពារ ខ្លូនរបស់វាប្រឆាំងនិងជំងឺផ្សេងៗ ដូចជា ពពួកផ្សិត និង ពពួកបាក់តេរី ជាដើម។
ហើយនៅពេលដែលមនុស្សយើង ដើរក្នុងព្រៃ គឺយើង ដកដង្ហើមចូលនូវសារធាតុ Phytoncydes នេះចូល ពេលនោះរាងកាយរបស់យើងឆ្លើយតបដោយការ បង្កើននូវចំនួន និង សកម្មភាពនៃកោសិការឈាមស មួយប្រភេទ ដែលគេហៅថា Natural Killer cells ឫ កោសិការឃាតករធម្មជាតិ .
ហើយ កោសិការឃាតករធម្មជាតិ នេះហើយដែលជំរុញអោយរាងកាយ របស់យើង ប្រឆាំងនឹងកោសិកាមហារីក ឫ កោសិការជំងឹផ្សេងៗ ។
ការស្រាវជ្រៀវនេះក៏បានអោយដឹងថា natural killer cells ឫ កោសិការឃាតករធម្មជាតិ នេះត្រូវបានរកឃើញកើនឡើងចំពោះតែ អ្នកដើរហាត់ប្រាណ ក្នុងព្រៃតែប៉ុណ្ណុះ ។
ចំនែកឯ អ្នកដែលដើរហាត់ប្រាណក្នុងក្រុងវិញ គេមិនបានរកឃើញថា មាន ការកើនឡើងនូវកោសិការឃាតករធម្មជាតិ ឫ natural killer cells នេះ ឡើយ ។
ហើយ forest bathing ឫ ការចំណាយពេលជាមួយធម្មជាតិ គឺជាទម្លាប់មួយរបស់ជនជាតិជប៉ុនទៅហើយ។
ដូច្នេះហើយបានជាទំហំ 2 ភាគ 3 ឫ ប្រហែលជា 70ភាគរយ នៃ ប្រទេសជប៉ុនគ្របដណ្ដប់ដោយព្រៃឈើ និងរុក្ខជាតិបៃតងចំរុះ ។
ហើយប្រទេសជប៉ុន ក៏ជាប្រទេសមួយដែលមានអត្រាជំងឺមហារីកទាបជាងគេបំផុតដែរនៅក្នុងពិភពលោកដែរ ។
ដូច្នេះហើយបើបងប្អូនចង់ពង្រឹងនូវ អង់ទីគ័រ របស់ខ្លួន គួរតែ ដើរហាត់ប្រាណនៅក្នុង ព្រៃឈើ ឫ កន្លែងដែលមានដើមឈើរច្រើន។
ហើយកុំភ្លេចជួយការពារព្រៃឈើរបស់យើងផង ព្រោះថាគាត់មានសារះសំខាន់ណាស់ចំពោះសុខភាពរបស់យើងគ្រប់ៗរូប។