តើអ្នកដឹងទេថាទម្លាប់ប្រចាំថ្ងៃខ្លះអាចបំផ្លាញខួរក្បាលរបស់អ្នក?
តោះកុំឲ្យខាតពេលយូរ សូមបងប្អូនមកតាមដានទាំងអស់គ្នា តើទម្លាប់ទាំងនោះមានអ្វីខ្លះ ទៅ
ទំលាប់ទី1: មិនធ្វើលំហាត់ប្រាណ
ការហាត់ប្រាណវាមានសារៈសំខាន់ណាស់ចំពោះខួរក្បាលរបស់របស់យើងជាពិសេសគឺក្មេងៗ
លំហាត់ប្រាណធ្វើអោយការចងចាំប្រសើរឡើងដោវាជួយអ្នកបង្កើត synapses ថ្មី និងធ្វើអោយការរៀនសូត្រ និងការចងចាំប្រសើរឡើង។
**យោងតាមលោក Brock Armstrong អ្នកវិទ្យាសាស្ត្រចិនជាតិអាមេរិក ការហាត់ប្រាណជួយឱ្យខួរក្បាលរបស់អ្នកបញ្ចេញអុកស៊ីសែននិងបញ្ចេញអរម៉ូនដែលជំរុញការលូតលាស់។
ដូច្នេះ ការមិនធ្វើលំហាត់ប្រាណជាប្រចាំអាចធ្វើអោយការអភិវឌ្ឍខួរក្បាល មិនល្អ នឹងធ្វើឱ្យខួរក្បាលយើងក្រិន ។
ទំលាប់ទី2: ការគេងមិនគ្រប់គ្រាន់
ការគេងឱ្យបានគ្រប់គ្រាន់គឺជាតួនាទីសំខាន់ណាស់សម្រាប់រាងកាយ និងខួរក្បាល
ចំនួនម៉ោងដែលកូនរបស់អ្នកគេងអាចជះឥទ្ធិពលដល់មុខងារខួរក្បាល និងការចងចាំរបស់កូនអ្នក។
ការសិក្សាបានបង្ហាញថា កុមារដែលបានទទួលការគេងគ្រប់គ្រាន់ជាទៀងទាត់ ធ្វើឱ្យគាត់មានការយកចិត្តទុកដាក់លើការសិក្សា មានការចងចាំបានល្អ និងមានអង់ទីកររឹងមាំ ជាងក្មេងដែល គេ ង មិន បានទៀងទាត់នឹងមិនគ្រប់គ្រាន់ ។