ការ ជ្រុះ សក់ជាធម្មតាមិនមែនជាអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ វាជារឿងធម្មតាទេដែលសក់របស់យើងជ្រុះ ។ ជាធម្មតាសក់យើងជ្រុះ ពី 50 ទៅ 100 សរសៃ ក្នុងមួយថ្ងៃ ។ ហើយជាញឹកញាប់យើងមិនបាន កត់សម្គាល់វាផង ។ ប៉ុន្តែពេលខ្លះ វាអាចជាសញ្ញានៃស្ថានភាព បញ្ហា សុខភាព។ដូច្នេះហើយ ដើម្បីយល់កាន់តែច្បាស់អំពីការជ្រុះសក់ យើងត្រូវ យល់ដឹងពីមូលហេតុរបស់វា ។
មូលហេតុនៃការជ្រុះសក់ ៖
មូលហេតុនៃការជ្រុះសក់ត្រូវបានគេបែងចែកជាពីរ ប្រភេទគឺ ៖ ការជ្រុះសក់ បណ្តោះអាសន្ន និង មូលហេតុអចិន្ត្រៃយ៍ ។
1. មូលហេតុអចិន្ត្រៃយ៍៖
មូលហេតុទូទៅនៃការជ្រុះសក់នេះគឺ ដែលកើតមានច្រើនជាងគេហៅថា alopecia androgenic គឺជាការជ្រុះសក់ តពូជនេះច្រើនតែកើតដូចជាការទំពែកបែបបុរស និងស្ត្រីជាដើម ។ មូលហេតុបណ្តាលមកពីការរួមបញ្ចូលគ្នានៃហ្សែននិងអរម៉ូន។ ជាពិសេសជនជាតិលោកខាងលិចមានបញ្ហានេះច្រើនជាងអាស៊ីយើង។
2. មូលហេតុបណ្ដោះអាសន្ន៖
អាចបណ្តាលមកពី៖
- ភាពតានតឹង ហៅថាស្រ្តេស ៖ ស្រ្តេស ខ្លាំង ឬ ក្នុងរយៈពេលយូរ ក៏អាចបណ្តាលឱ្យជ្រុះសក់ផងដែរ។
- ជំងឺមួយ ចំនួនដូចជា ៖ ជំងឺក្រពេញទីរ៉ូអ៊ីត និង ជំងឺ លុយពីស (lupus) ក៏អាចបណ្តាលឱ្យជ្រុះសក់ផងដែរ។
- ការធ្វើម៉ូដសក់ អត់សក់ និងលាបពណ៌៖ ម៉ូដសក់មួយចំនួន ដូចជាការចងសក់តឹងពេក ក៏ អាចបណ្ដាលអោយ ជ្រុះសក់ដែរ។ ថ្នាំលាបសក់ និង ទឹកថ្នាំអប់ ឬ អ៊ុត អាចបំផ្លាញសក់ និងនាំឱ្យជ្រុះសក់ ផងដែរ។
- របបអាហារ មិនល្អ ៖ របបអាហារមិនល្អ ក៏អាចរួមចំណែកដល់ការជ្រុះសក់ផងដែរ ដូចជាអាហារមានជាតិស្ករច្រើន និងអាហារកែច្នៃផងដែរ ។
- ខ្វះជាតិដែក
- ការប្រើប្រាស់ឱសថមួយចំនួន ដូចជា៖ ការព្យាបាលដោយវិទ្យុសកម្ម ដូចជាការព្យាបាលជំងឺមហារីកជាដើម ។
ការព្យាបាលការជ្រុះសក់
ការព្យាបាល ការជ្រុះសក់ គឺអាស្រ័យលើមូលហេតុ ជាមូលដ្ឋាន។ ក្នុងករណីខ្លះ ការជ្រុះសក់ភាគច្រើនមិនត្រូវការការព្យាបាល ហើយនឹង ដុះ ដោយខ្លួនឯងដោយគ្មានការព្យាបាលដូចជា ៖
- សក់ជ្រុះបណ្តាលមកពីលក្ខខណ្ឌវេជ្ជសាស្រ្ដ ដោយសារការប្រើប្រាស់ឱសថមួយចំនួន ដូចជា៖ ការព្យាបាលដោយវិទ្យុសកម្ម ដើម្បីព្យាបាលជំងឺមហារីកជាដើម នោះសក់យើងនិងឈប់ជ្រុះនៅពេលដែលយើងបញ្ឈប់ការព្យាបាល ថ្នាំទាំងនោះ។
- ភាពចាស់ ៖ នៅពេលដែលយើងកាន់តែចាស់ សក់របស់យើងកាន់តែស្តើង វាជារឿងធម្មតា។
ប៉ុន្តែ ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីការជ្រុះសក់ ចាំបាច់ត្រូវទៅជួបគ្រូពេទ្យ ឬ គ្រូពេទ្យជំនាញខាងសើស្បែក ដើម្បីកំណត់ពីមូលហេតុ និងពិភាក្សាអំពីជម្រើសនៃការព្យាបាល។
ដូចដែលអ្នកបានដឹងហើយការពារវាប្រសើរជាងព្យាបាល ខាងក្រោមនេះជាគន្លឹះបន្ថែមមួយចំនួនសម្រាប់ការពារការជ្រុះសក់៖
- កុំកក់សក់ញឹកញាប់ពេក 1 ឬ 2 ដងក្នុងមួយសប្តាហ៍គឺគ្រប់គ្រាន់ហើយ
- សិតសក់ថ្នមៗកុំទាញខ្លាំងពេក ជៀសវាងការសិតសក់ពេលវាសើម។
- ប្រើស្និតដែលមានធ្មេញធំ ដើម្បីការពារសក់របស់អ្នក។
- ជៀសវាងម៉ូដសក់តឹងៗ ព្រោះវាអាចបំផ្លាញឫសសក់របស់អ្នក។
- ជៀសវាងសារធាតុគីមីខ្លាំងដូចជាថ្នាំបន្ទន់សក់ និងថ្ថ្នាំអ៊ុតសក់ត្រង់។
- ញ៉ាំអាហារដែលមានសុខភាពល្អដែលសម្បូរទៅដោយផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិ។
- គ្រប់គ្រងកម្រិតស្ត្រេសរបស់អ្នក ធ្វើ ចិត្ត សប្បាយៗឱ្យបានច្រើន កុំខឹងកុំមួម៉ៅនិងកុំច្រណែនគេខ្លាំងពេក ។
*** គន្លឹះទាំងនេះ អ្នកអាចជួយឱ្យសក់របស់អ្នកមានសុខភាពល្អ និង ការពារការជ្រុះសក់។