speaker for sound

|ដោយ:

ផ្នែក:

តើ ការចាក់ ធុងបាស់ លឺខ្លាំងអាចបំផ្លាញសុខភាពអ្នកឬអត់ ?

ក្នុងខណះពេលដែល ការស្ដាប់បទភ្លេង រឺ ចំរៀង តិចល្មមៗ អាចជួយកាត់បន្ថយ នូវ ស្រ្តេស រឺភាពតានតឹង ក្នុងអារម្មណ៍ ផ្ទុយទៅវិញ ការបើកបាស់ ឫ ការបង្គំតន្រ្តី ចំរៀង ខ្លាំងៗអាច ធ្វើអោយមានការប៉ះពាល់ដល់ សុខភាព យើង មួយចំនួនដូចជា ៖

1. ខូចត្រចៀក ឬ ថ្លង់៖

នៅពេលដែលអ្នក ស្តាប់តន្ត្រីខ្លាំងៗ ឫ សំលេងខ្លាំងៗ ពេកជាពិសេសក្នុងរយៈពេលយូរ ឬ នៅជិតអាចបំផ្លាញកោសិកាសក់ តូចៗនៅក្នុងត្រចៀករបស់អ្នក អាចនាំឱ្យបាត់បង់ការស្តាប់បណ្តោះអាសន្នដូចជាលឺសំឡេងរោទ៍ក្នុងត្រចៀក ជាដើម ។ ហើយ នៅ ពេលដែល កោសិការទាំងនោះត្រូវបានបំផ្លាញអស់ទៅ នោះអ្នកនឹងបាត់បង់ការលឺ ជាអចិន្ត្រៃយ៍ ដែល គេហៅថា ថ្លង់នោះ ។

2. ធ្វើអោយមុខងារនៃការយល់ដឹង និង ការចងចាំ ថយចុះ ៖

ការសិក្សាបានបង្ហាញថា សំឡេងខ្លាំងៗ រួមទាំងតន្ត្រីខ្លាំងៗអាចប៉ះពាល់ដល់មុខងារនៃការយល់ដឹង និង ការចងចាំ ជាពិសេស ចំពោះ កុមារ ។ វា ធ្វើអោយក្មេង ខ្វះការយកចិត្តទុកដាក់ នៅសាលារៀន និង មានការចងចាំមិនបានល្អ ។

3. ការប៉ពាល់ដល់សុខភាព ៖

ក្រៅពី ការប៉ពាល់ដល់ត្រចៀក និង ប្រពន្ធ័នៃការចងចាំ ការបើក បាស់ខ្លាំង វាក៏អាចបង្កប បង្កឲ្យមានបញ្ហា សុខភាព ផ្សេងៗទៀត ដូចជា៖

  • ជំងឺលើសឈាម
  • ជំងឺបេះដូង
  • ស្រ្តេស 
  • ជំងឺធ្លាក់ទឹកចិត្ត 
  • កេងមិនលក់ ជាដើម ។
សូមបងប្អូនកុំភ្លេចចែករំលែកអត្ថបទនេះតាម:

សូមអរគុណ និង ជំរាបលា ។

ការបដិសេធ៖ ព័ត៌មាននៅលើគេហទំព័រនេះមិនត្រូវបានវាយតម្លៃដោយមន្ទីរសុខាភិបាល រដ្ឋបាលចំណីអាហារ និងឱសថទេ។ ហើយព័ត៌មាននេះមិនមានគោលបំណងធ្វើរោគវិនិច្ឆ័យ ព្យាបាល ការពារ ជំងឺណាមួយឡើយ។ យើងមិនទទួលខុសត្រូវចំពោះការខូចខាតទាំងអស់ដែលបង្កឡើងដោយការប្រើប្រាស់សេវាកម្មរបស់យើង។ តាមរយៈការចូលប្រើប្រាស់គេហទំព័រនេះ អ្នកយល់ព្រមគោរពតាមលក្ខខណ្ឌនៃសេវាកម្ម។

អាថ៌កំបាំងដែលអ្នកត្រូវការដើម្បីរក្សាសុខភាពតាមបែបធម្មជាតិ !

អាហារូបត្ថម្ភ

ញ៉ាំតែពាក់កណ្តាល


លំហាត់ប្រាណ

ញ៉ាំតែពាក់កណ្តាល


គេង

ញ៉ាំតែពាក់កណ្តាល


ផ្នត់គំនិត

ញ៉ាំតែពាក់កណ្តាល


បរិស្ថាន

ញ៉ាំតែពាក់កណ្តាល